Created a for-teachers.md in Khmer

pull/907/head
Sambath Vatana 3 years ago
parent 120204995f
commit 8b2ee3f151

@ -0,0 +1,33 @@
## សម្រាប់អ្នកបង្រៀន
តេីអ្នកចង់ប្រេីប្រាស់កម្មវិធីសិក្សានេះនៅក្នុងថ្នាក់រៀនរបស់អ្នកមែនទេ? ប្រាកដណាស់ អ្នកអាចប្រេីបាន!
ជាការពិតទៅ, អ្នកអាចប្រេីបាស់នៅក្នុងGithubតែម្តងដោយគ្រាន់តែប្រេី Github Classroom.
ដេីម្បីធ្វេីបែបនោះ អ្នកត្រូវForkរ៉េប៉ូមួយនេះ។ បន្ទាប់មកអ្នកត្រូវបង្កេីតរ៉េប៉ូមួយៗសម្រាប់គ្រប់មេរៀន ដូច្នេះអ្នកត្រូវទាញគ្រប់ថតឯកសារនីមួយៗដាក់ទៅក្នុងរ៉េប៉ូផ្សេងៗគ្នា។ ធ្វេីបែបនេះ [GitHub Classroom](https://classroom.github.com/classrooms) អាចយកមេរៀននីមួយៗដោយឡែកពីគ្នា។
[ការណែនាំពេញលេញទាំងនេះ](https://github.blog/2020-03-18-set-up-your-digital-classroom-with-github-classroom/) នឹងផ្តល់ឱ្យអ្នកនូវគំនិតពីរបៀបរៀបចំថ្នាក់រៀនរបស់អ្នក។
## ប្រេីវានៅក្នុង Moodle, Canvas ឬ Blackboard
កម្មវិធីសិក្សានេះដំណើរការបានល្អនៅក្នុងប្រព័ន្ធគ្រប់គ្រងការរៀនសូត្រទាំងនេះ! សូមប្រេីប្រាស់ [Moodle upload file](/teaching-files/webdev-moodle.mbz) សម្រាប់មាតិកាពេញលេញ, ឬសាកប្រេី [Common Cartridge file](/teaching-files/webdev-common-cartridge.imscc) ដែលមានខ្លឹមសារមួយចំនួន។ Moodle Cloud មិនមានជំនួយសម្រាប់ការទាញចេញ Common Cartridge , បែបនេះហេីយអ្នកគួរតែប្រេី Moodle download file ដែលអាចបង្ហោះទៅកាន់ Canvas។ សូមប្រាប់យើងពីរបៀបដែលយើងអាចកែលម្អបទពិសោធន៍នេះ។
![Moodle](/teaching-files/moodle.png)
> កម្មវិធីសិក្សានៅក្នុង Moodle classroom
![Canvas](/teaching-files/canvas.png)
> កម្មវិធីសិក្សានៅក្នុង Canvas
## ការប្រើប្រាស់ repo ជាធម្មតា
ប្រសិនបើអ្នកចង់ប្រើរ៉េប៉ូនេះដូចដែលវាឈរនាពេលបច្ចុប្បន្ន ដោយមិនប្រើGitHub Classroomនោះក៏អាចធ្វើបានផងដែរ។ អ្នកនឹងត្រូវទំនាក់ទំនងជាមួយសិស្សរបស់អ្នកថាតើមេរៀនណាដែលត្រូវធ្វើការជាមួយគ្នា។
ប្រសិនបេីអ្នកប្រេីប្រាស់កម្មវិធីអនឡាញដូចជា (Zoom, Teams, និងផ្សេងទៀត) អ្នកអាចនឹងបង្កេីតបន្ទប់breakoutសម្រាប់ការសួរសំនួរ, ជួយណែរនាំសិស្សដេីម្បីអោយពួកគាត់មានភាពរួចរាល់ក្នុងការរៀនសូត្រ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ចូលរួម​សម្រាប់​កម្រង​សំណួរ ហើយ​ដាក់​ចម្លើយ​របស់​ពួកគេទៅជា 'issues' នៅពេលវេលាណាមួយ។ អ្នក​អាច​នឹង​ធ្វើ​ដូចគ្នា​នឹង​កិច្ចការ​ដែរ បើ​អ្នក​ចង់​ឱ្យ​សិស្ស​ធ្វើការ​សហការ​គ្នា​នៅ​កន្លែង​បើកចំហ។
ប្រសិនបើអ្នកចូលចិត្តទម្រង់ឯកជនជាង, សូមអោយសិស្សរបស់អ្នកធ្វេីការforkកម្មវិធីសិក្សានេះតាមមេរៀននីមួយៗទៅក្នុងរ៉េប៉ូGithubរបស់ពួកគេជាទម្រង់ឯកជនហេីយអ្នកនឹងអោយសិទ្ធទៅសិស្សក្នុងការចូលប្រេី។ បន្ទាប់មក ពួកគេ​អាច​បំពេញ​កម្រង​សំណួរ និង​កិច្ចការ​ជា​ឯកជន ហើយ​បញ្ជូន​​កិច្ចការទាំងនោះទៅ​អ្នក​តាមរយៈ​ issues ​នៅលើ​ថ្នាក់រៀន​របស់អ្នក.
មានវិធីជាច្រើនដើម្បីធ្វើឱ្យការងារនេះនៅក្នុងទម្រង់ថ្នាក់រៀនអនឡាញ។ សូមប្រាប់យើងឱ្យដឹងពីអ្វីដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នក!
## សូមផ្តល់មតិរបស់អ្នកមកកាន់ពួកយេីង
យើងចង់ធ្វើឱ្យកម្មវិធីសិក្សានេះដំណើរការសម្រាប់អ្នក និងសិស្សរបស់អ្នកយ៉ាងមានភាពងាយស្រួល។. សូមផ្តល់មតិតាមរយៈ [feedback](https://forms.microsoft.com/Pages/ResponsePage.aspx?id=v4j5cvGGr0GRqy180BHbR2humCsRZhxNuI79cm6n0hRUQzRVVU9VVlU5UlFLWTRLWlkyQUxORTg5WS4u).
Loading…
Cancel
Save